Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រុមហ៊ុន​មួយ​ទៀត​គ្រោង​បើក​រោងចក្រ​កាត់ដេរ​នៅ​ស្រុកទ្រាំង ខេត្តតាកែវ ក្នុងទុនវិនិយោគជិត៨លានដុល្លារ

ភ្នំពេញ – តាមការ​បញ្ជាក់របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន​កម្ពុជា​បាន​ឲ្យដឹងថា មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ HC GLOBAL TEXTILE CO., LTD បានស្នើ​សុំ​សម្រាប់​គម្រោង​បង្កើត​រោងចក្រចាក់ និង​កាត់ដេរ​សម្លៀក​បំពាក់ ស្ថិត​នៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

គម្រោងនេះ​មានទុនវិនិយោគប្រមាណ ៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៣កន្លែង។

យ៉ាងណាក៏ដោយ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើរួចហើយ៕

_

Advertisement
Advertisement