Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមមន្រ្តី និងបុគ្គលិកក្រុមហ៊ុន​ប្រមូលសំរាម KSWM បរិច្ចាគឈាម

ព្រះសីហនុ – នៅព្រឹក ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមមន្រ្តីជុំវិញខេត្ត ក៏ដូចជាបុគ្គលិកក្រុមហ៊ុន ខេអេសដាប់ប៊ែលយូអិម (KSWM,Co,Ltd) ដែលជា​ក្រុមហ៊ុនប្រមូលសំរាម​ក្នុង​ខេត្តព្រះសីហនុ ធ្វើការបរិច្ចាគឈាម ដើម្បីជាការជួយសង្គ្រោះអាយុជីវិតមនុស្សត្រូវការឈាមចាំបាច់ ហើយក៏ជាការឆ្លុះបញ្ចាំងពីការងារមនុស្សធម៌ក្នុងសង្គមប្រកបដោយស្ម័គ្រចិត្ត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានកោតសរសើរចំពោះក្រុមគ្រូពេទ្យរបស់យើងដែលបានខិតខំបង្ហាត់បង្រៀនក្រុមគ្រូពេទ្យផ្សេងទៀតឲ្យចេះពីរបៀបរបបយកសំណាក និងវិធានការព្យាបាល ជំងឺកូវីដ-១៩ នាពេលកន្លងមក ដែលខេត្តព្រះសីហនុមានអ្នកជំងឺកូវីដ-១៩ មុនគេក្នុងប្រទេសកម្ពុជា ជាពេលមួយដែលក្រុមគ្រូពេទ្យយើងមិនទាន់មានបទពិសោធន៍ក្នុងការព្យាបាល តែទោះបីយ៉ាងណានេះជាភារកិច្ចរបស់គ្រូពេទ្យត្រូវព្យាបាលចំពោះអ្នកជំងឺ។ ដោយឃើញថាក្រុមគ្រូពេទ្យរបស់យើងចេះយកសំណាក ព្យាបាល ទទួលបានលទ្ធផលល្អ ដូច្នេះមន្ត្រីសុខាភិបាលត្រូវបន្តហ្វឹកហ្វឺនបន្តទៀត ដើម្បីត្រៀមបង្ការករណីទប់ស្កាត់ការឆ្លងដល់សហគមន៍ ។ ហើយត្រូវបន្តហ្វឹកហាត់ដល់ក្រុមគ្រូពេទ្យកងទ័ពជើងទឹក និងបន្តទៅហ្វឹកហាត់ដល់ក្រុមគ្រូពេទ្យតំបន់ប្រតិបត្តិការសឹករងខេត្តបន្តទៀត ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព ។

បើតាម​ការ​បញ្ជាក់របស់លោក ដេវីដ ប្រធានក្រុមហ៊ុន ខេអេសដាប់ប៊ែលយូអិម (KSWM,Co,Ltd) បានឱ្យដឹងថា ថ្ងៃនេះមានថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន បានចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តចំនួន ១៨០នាក់ និងបុគ្គលិកក្រុមហ៊ុន KB Hotel ២២នាក់ ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement