Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខ្មាន់កាំភ្លើងបាញ់ប្រហារជនជាតិចិនម្នាក់ស្លាប់នៅក្រុងព្រះសីហនុ សមត្ថកិច្ចកំពុងស្រាវជ្រាវ

ព្រះសីហនុ – ខ្មាន់កាំភ្លើងជាជនជាតិចិន បានធ្វើសកម្មភាពបាញ់ប្រហារបុរសម្នាក់ ជាជនជាតិចិនដូចគ្នាបណ្ដាលឲ្យស្លាប់ នាព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខកាស៉ីណូ ជីយវនីសិន ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាម លោក កុល ផាលី ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ បានប្រាប់ជាបឋមថា ជនរងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AL-9459។

ចំណែកជនសង្ស័យ បន្ទាប់ពីបានធ្វើសកម្មភាពបាញ់ប្រហារទៅលើជនរងគ្រោះរួចមក ខ្មាន់កាំភ្លើងបានជិះរថយន្ដមួយគ្រឿង ម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-1413 យកទៅផ្លុងចោលនៅដីឡូត៍ ម្តុំឆ្នេរអូរឈើទាល២(ឆ្នេរអារីស្តុន) ហើយចុះរត់គេចខ្លួនបាត់។

ជុំវិញបញ្ហាខាងលើ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ ដើមហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះនៅឡើយទេ។

កម្លាំងសមត្ថកិច្ចជំនាញកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងយ៉ាងយកចិត្ដទុកដាក់ និងស្រាវជ្រាវបន្ត ដើម្បីចាប់ខ្លួនខ្មាន់កាំភ្លើងយកមកផ្ដន្ទាទោសតាមច្បាប់៕

ដោយ នាគសមុទ្រ

Advertisement
Advertisement