Connect with us

Hi, what are you looking for?

ក្នុងស្រុក

រុស្ស៊ី​គ្រោង​ផ្តល់វ៉ាក់សាំង Sputnik V ឲ្យ​កម្ពុជា

ភ្នំពេញ – ក្នុង​ជំនួប​ជាមួយ​អភិបាលរាជធានីភ្នំពេញ​កាលពី​រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ​២០២១ លោក អាណាតូលី បូរ៉ូវីគ ឯកអគ្គរដ្ឋទូតថ្មី​របស់​ប្រទេស​រុស្ស៊ី ប្រចាំប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា ប្រទេស​រុស្ស៊ី​គ្រោង​នឹង​បញ្ជូន​វ៉ាក់សាំងការពារជំងឺកូវីដ១៩ Sputnik V មក​ឲ្យ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗនេះ។

ជំនួបរវាងឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មី និងអភិបាលរាជធានីភ្នំពេញ

លោក បូរ៉ូវីគ បាន​បញ្ជាក់ថា វ៉ាក់សាំង Sputnik V ត្រូវ​បាន​ផលិត​ដោយ​ប្រទេស​រុស្ស៊ី​ដើម្បីប្រឆាំង​នឹងជំងឺកូវីដ​១៩ ហើយរុស្ស៊ីគ្រោង​នឹង​បញ្ជូន​មក​ឲ្យ​ប្រទេស​កម្ពុជា បន្ទាប់ពីពិភាក្សាជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា​។

​សូមបញ្ជាក់​ថា វ៉ាក់សាំង Sputnik V ត្រូវ​បានគេ​ចាក់ឲ្យ​​​​ពលរដ្ឋនៅ​ប្រទេស​រុស្ស៊ីរួចហើយ ដោយវាតម្រូវ​ឲ្យ​ចាក់ពីរដង និងត្រូវរកឃើញថា វាមាន​ប្រសិទ្ធភាព ៩២ ភាគរយ ហើយគេ​អាច​រក្សាទុកវាក្នុង​សីតុណ្ហភាព ទូទឹកកក ធម្មតា​បាន៕

Advertisement
Advertisement