Connect with us

Hi, what are you looking for?

ក្នុងស្រុក

អង្គការឃែរកម្ពុជា និងអាជ្ញាធរខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព

ព្រះសីហនុ – កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ អង្គការឃែរកម្ពុជា រួមជាមួយ​អាជ្ញាធរខេត្តព្រះសីហនុ បានរៀបចំធ្វើសិក្ខា​សាលា “ស្ដីពីការបំពេញបែបបទសម្រាប់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព” ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការរដ្ឋាន គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងឲ្យលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍​ នៃគណៈកម្មាធិការជាតិ និងលោកជំទាវ ហៀក ហ៊ី​មុល្លី អភិបាលរងខេត្តព្រះសីហនុ ព្រមទាំង លោកស្រី​ ម៉ន បូរីណា ប្រធានកម្មវិធីជាន់ខ្ពស់របស់អង្គការឃែរអន្តជាតិប្រចាំកម្ពុជា។

លោកស្រី​ ម៉ន បូរីណា ប្រធានកម្មវិធីជាន់ខ្ពស់របស់អង្គការឃែរអន្តរជាតិប្រចាំកម្ពុជា បានមានប្រសាសន៍ក្នុងកម្មវិធីសិក្ខាសាលា ឆ្លុះបញ្ចាំងគម្រោងប្រចាំឆ្នាំ និងគម្រោងចំណាកស្រុក ឆ្លងដែនដោយសុវត្ថិភាពថា អង្គការឃែរគឺជាអង្គការអភិវឌ្ឍន៍អន្តរជាតិដែលធ្វើការក្នុងទិសដៅប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រជាសកល ដោយផ្ដោតជា ពិសេសធ្វើការលើស្ត្រី និងកុមារីដើម្បីនាំមកនូវការផ្លាស់ប្ដូរប្រកបដោយនិរន្តភាពដល់សហគមន៍របស់ពួកគេ ហើយចំណុចអាទិភាពរបស់អង្គការឃែរគឺ៖ ពង្រឹងសមភាពយេនឌ័រ និងសំឡេងរបស់ស្ត្រី, លើកកម្ពស់អភិបាលកិច្ចដោយមានការចូលរួម, ការបង្កើតនូវភាពធន់ទ្រាំ។

នាឱកាសនោះផងដែរលោកជំទាវ ហៀក ហ៊ី​មុល្លី អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារប្រចាំឆ្នាំ នៃគម្រោងចំណាកស្រុកឆ្លងដែនដោយសុវត្ថិភាព បានរៀបចំឡើងកិច្ចសហការណ៍ រវាងគណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងរដ្ឋបាលខេត្ត ព្រមទាំងអង្គការឃែរអន្តជាតិប្រចាំកម្ពុជា ក្រោមមូលនិធិគាំទ្រភ្នាក់ងារអង្គការសហប្រជាជាតិ លើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចដល់ស្ត្រី ក្រោមកម្មវិធីសុវត្ថិភាពនិងយុត្តិធម៌។

ហើយក្នុងនោះលោកជំទាវបានបន្តទៀតថា បញ្ហាចំណាកស្រុក អំពើជួញដូរមនុស្ស និងអំពើហិង្សាលើស្ត្រីជាបញ្ហារួមរបស់ពិភពលោក ប្រទេសក្នុងតំបន់រួមទាំងប្រទេសកម្ពុជាផងដែរ។

ហើយដើម្បីឆ្លើយតបនូវបញ្ហានេះ រដ្ឋាភិបាលបានបង្កើតគោលនយោបាយ នីតិវិធី និង​យន្តកាដែលមានស្រាប់ដូចជា៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្នាក់ជាតិ ថ្នាក់ខេត្ត​ ថ្នាក់ស្រុក​ គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារថ្នាក់ខេត្ត ស្រុកនិងឃុំ​ បានដើរតួនាទីសំខាន់ឆ្លើយតបទៅលើបញ្ហាស្ត្រីនិងកុមារ ដែលងាយរងគ្រោះក្នុងការចំណាកស្រុក និងអ្នក​ដែលបានចំណាកស្រុករួចហើយ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement