Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃនឹងផ្តើម​ចាក់វ៉ាក់កូវីដ​១៩ ដល់​ប្រជាជនខ្លួន​នៅ​ខែកុម្ភៈ

ប្រទេស​ថៃបានឲ្យដឹងថា ខ្លួន​នឹង​ចាប់​ផ្តើម​គម្រោង​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ផលិត​ដោយ​ក្រុមហ៊ុន AstraZeneca នៅ​ខែ​កុម្ភៈ ដល់​ក្រុម​ពលរដ្ឋ​​ដែល​ប្រឈម​ហានិភ័យ​ឆ្លង​ខ្ពស់។

កាល​ពី​សប្តាហ៍​មុន រដ្ឋបាល​ស្បៀងអាហារ​និង​ឱសថ (FDA) របស់​ប្រទេស​ថៃ បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ទទួល​យក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន AstraZeneca សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ករណី​អាសន្ន ប៉ុន្តែ​មិន​ទាន់​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ទទួលយក​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac Biotech ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​ចិន ដែល​រដ្ឋាភិបាល​ថៃ​បាន​បញ្ជា​ទិញ​ចំនួន ២លានដូស​ នៅ​ឡើយ​ទេ។

ប្រភព៖ Reuter

Advertisement
Advertisement