Connect with us

Hi, what are you looking for?

ក្នុងស្រុក

គ្រូដែលបង្ខំយកលុយសិស្សនៅសាលា​សន្ធរម៉ុក ត្រូវ​ប្តូរ​ឲ្យ​ទៅបង្រៀន​នៅសាលាសែនសុខវិញ

សាលាបឋមសិក្សាសន្ធរម៉ុក

ភ្នំពេញ – លោក ហែម ស៊ីណារ៉េត​ បាន​ថ្លែង​នៅ​រសៀលថ្ងៃទី៣ ខែកុម្ភះ នេះថា ក្រោយ​ពីក្រុមប្រឹក្សា​វិន័យ​បានបើក​កិច្ច​ប្រជុំ​កាលពីព្រឹកមិញ គឺ​គេ​បានរកឃើញថា អ្នក​គ្រូបង្រៀនថ្នាក់ទី៦​នៅ​សាលា​បឋមសិក្សា​សន្ធរម៉ុកនោះ ពិត​ជាមាន​កំហុស​ឆ្គងមែន ហើយ​ក្រុមប្រឹក្សា​វិន័យបានសម្រេច​ផ្លាស់គាត់ឲ្យ​ទៅ​បង្រៀន​នៅ​សាលា​បឋមសិក្សា​សែនសុខ ដែលស្ថិត​នៅ​ខណ្ឌសែនសុខវិញ។

សូម​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានអាណាព្យាបាលសិស្សមួយចំនួនបានបង្ហោះនៅលើបណ្តាញសង្គម ដោយថា គ្រូសាលាសន្ធរម៉ុកបានបង្ខំ​ឲ្យ​កូន​របស់គាត់រៀនគួរបន្ថែមម៉ោង និងដេញ​ចេញក្រៅថ្នាក់​ចំពោះ​សិស្សណា​ដែលមិនរៀនគួរ ហើយ​ទារលុយ​ពី​សិស្ស​ម្នាក់​៦ម៉ឺនរៀល ជាថ្លៃដឹងគុណគ្រូជាដើម៕

Advertisement
Advertisement