Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា បុរសទើបមកពីថៃដែលស្លាប់ មិន​មែនដោយសារជំងឺ​កូវីដ១៩​ទេ គឺដោយ​សារ​មហារីកថ្លើម

ពលរដ្ឋខ្មែរទើបត្រឡប់មកពីថៃម្នាក់បានស្លាប់ អាជ្ញាធរថា មិនមែនស្លាប់ដោយកូវីដ១៩ទេ

បន្ទាយមានជ័យ – ​រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​ថា បុរស​ខ្មែរដែលបានវិលត្រឡប់មក​ពីប្រទេសថៃតាមច្រកអូរបីជាន់ និង​បានស្លាប់​កាលពីល្ងាចថ្ងៃទី១២ កុម្ភៈ ម្សិលមិញ មិនមែនស្លាប់ដោយ​សារ​ជំងឺកូវីដ​១៩ទេ តែគាត់ស្លាប់ដោយ​សារជំងឺមហារីកថ្លើមដំណាក់​កាលចុងក្រោយ។

តាមរដ្ឋបាលខេត្តបន្ទាយមានជ័យថា បុរស​រូបនោះ​មាន​អាយុ​៣៨ឆ្នាំ មានទីលំនៅ​ភូមិ​តាមាឃ ឃុំគោក​ឃ្មុំ ស្រុកថ្មគោល ខេត្ត​បាត់ដំបង បានមកដល់ប្រទេសកម្ពុជាតាមច្រកអូរបីជាន់ នៅវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយ​មាន​អាការៈហត់ និងពិបាកដកដង្ហើម មាន​ស្បែក​ឡើងលឿងខ្លាំង ហើយ​បន្ទាប់​មក​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន មង្គលបូរី ដោយ​រថយន្ត​សង្រ្គោះ​បន្ទាន់។

នៅពេល​ដែលអ្នកជំងឺទៅដល់មន្ទីរពេទ្យ គឺមានសភាពធ្ងន់ធ្ងរ ភ្លាមៗនោះក្រុមគ្រូពេទ្យ​បានធ្វើការ​ជួយ​សង្រ្គោះ​ជា​បន្ទាន់ តែសភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅជាលំដាប់ ហើយ​ក៏​បានទទួលមរណភាពនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២១។

យោង​តាម​ការពិនិត្យ​ទៅលើ​សំណុំ​ឯកសារនៃការព្យាបាល​នៅប្រទេសថៃដែលជាប់មក​ជាមួយ​អ្នកជំងឺបានឃើញថា គាត់មានបញ្ហាសុខភាពដូចជា ជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ និងរាល​ដាល​ទៅឆ្អឺងនិងសួត៕

Advertisement
Advertisement