Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជា ស៊ុយអែត និង​យូនីសេហ្វ កំពុងរួមគ្នាជួយ​កុមារដែលសាលារៀនពួកគេ​ ត្រូវ​បានប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ចត្តាឡីស័ក

ភ្នំពេញ – ទោះជា​បវេសនកាលឆ្នាំសិក្សាថ្មី ត្រូវ​បាន​ចាប់​ផ្តើម​កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ​២០២១ ក៏​ដោយ ក៏មានសាលាបឋមសិក្សា​ចំនួន១៣ អនុវិទ្យាល័យ​ចំនួន១៨ និង​វិទ្យាល័យ​ចំនួន ១៩ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ឧត្តរមានជ័យ ពុំអាច​បើកដំណើរ​ការ​ព្រមគ្នា​ជាមួយ​សាលារៀនដទៃ​ទៀតឡើយ ព្រោះ​សាលា​រៀន​ទាំងនោះ​កំពុង​ត្រូវ​ប្រើប្រាស់​ជាមជ្ឈមណ្ឌល​ចត្តាឡីស័ក សម្រាប់ពលករ​ចំណាកស្រុក​កម្ពុជា ដែលបានវិលត្រឡប់​ពីប្រទេសថៃ។

យ៉ាងណាក៏ដោយ ក្រសួងអប់រំ យុវជន និង​កីឡា បានរកឃើញថា ការ​ខ្វះសៀវភៅ​សិក្សា គឺជា​បញ្ហា​ប្រឈម​ធំជាង​គេ​បំផុត ដែលសិស្សា​នុសិស្ស​ទាំងនោះ​កំពុងជួបប្រទះ ជាពិសេស​សិស្ស​ដែលត្រូវ​រៀន​ពីចម្ងាយ​នៅ​តាម​ផ្ទះ ឬ​ដែលត្រូវ​រៀន​នៅ​សាលា​មួយ​ទៀត​នៅ​ក្បែរ​សាលា​រៀន​ខ្លួន។

ដើម្បីឆ្លើយ​តប​ចំពោះ​តម្រូវ​ការ​នេះ យូនីសេហ្វ ដោយ​មាន​ការ​គាំទ្រ​ថវិកា​ពីប្រទេស​ស៊ុយអែត បាន​ទិញ​សៀវភៅ​សិក្សា​គ្រប់មុខ​វិជ្ជាគោល​សម្រាប់​ចែកជូន​សិស្ស​នៅ​ក្នុង​សាលា​បឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ​ចំនួន ៥០ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដែលសរុបសៀវភៅ​សិក្សា​ចំនួន ៣៥.០៥៥ក្បាល។

_

_

_

Advertisement
Advertisement