Connect with us

Hi, what are you looking for?

អន្តរជាតិ

ចិន​មិន​មាន​ករណី​ឆ្លង​ថ្មី ៤ថ្ងៃ​ជាប់គ្នា ខណៈ​ពិភពលោក​កំពុង​កើនឡើង​កូ​វីដ​-១៩​

(ចិន)៖ សារព័ត៌មាន​ចិន​ស៊ីន​ហួរ​បាន​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ​ថា អាជ្ញាធរ​សុខាភិបាល​ចិន​បាន​រាយការណ៍ ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ៗនៃ​ជំងឺ COVID​-19 ចំនួន៣៩នាក់​បន្ថែម​ទៀត ដែល​ទាំងនេះ​សុទ្ធតែ​ជា​ករណី​នាំចូល​ពី​ប្រទេសក្រៅ​ទាំងអស់ ខណៈ​ទីក្រុង​វូ​ហាន ដែល​ជា​ចំណុច​ធ្លាប់តែ​ក្តៅ​គគុក​បំផុត​នោះ គឺ​គ្មាន​អ្នក​ឆ្លង​ជំងឺ​នេះ សូម្បីតែ​មួយ​ករណី។

ក្នុងចំណោម​ករណី​ថ្មី​ទាំង ៣៩នាក់​ខាងលើ មាន ១០នាក់​ត្រូវ​បាន​រាយការណ៍​នៅ​ទីក្រុង​ប៉េកាំង (Beijing​), ១០នាក់​នៅ​ស៊ាង​ហៃ (Shanghai​), ០៦នាក់​នៅ​ខេ​ត្ត​ហ្វូ​ជាន (Fujian​), ០៦នាក់​ខេត្ត​ក្វាងទុង (Guangdong​), ០២នាក់​នៅ​ខេត្ត​សាន​ដុង (Shandong​), ០២នាក់​នៅ​ខេ​ត្ត​ហ្គន់​ស៊ូ (Gansu​), ម្នាក់​នៅ​ខេ​ត្ត​ហ្សេ​ជាំ​ង (Zhejiang​) និង​ម្នាក់ទៀត​នៅ​ខេត្ត​ឆុង​ឈីង (Chongqing​)។

ដោយឡែក​សម្រាប់​របាយការណ៍​ប្រចាំថ្ងៃ របស់​គណៈកម្មការ​សុខាភិបាល​ចិន (NHC​) ស្តី​ពី​តួលេខ​អ្នកជា​សះស្បើយ​ពី​ជំងឺ COVID​-19 វិញ​បាន​ឲ្យដឹង​ថា ចំនួន​សរុប​នៃ​អ្នក​ដែល​បាន​ជាសះស្បើយ នៅ​ទូទាំង​ប្រទេស​ចិន​បាន​កើន​ដល់៧ ២,៧០៣នាក់ ដោយ​ក្នុង​នោះ៤៥៩នាក់​ទើបតែ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ក្រោយពី​ពួក​គេ​បាន​ជាសះស្បើយ​ឡើងវិញ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ។

នៅក្នុង​របាយការណ៍​ថ្មី​ចុងក្រោយ​នេះ NHC ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ចំនួន​អ្នក​ឆ្លង​សរុប​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ COVID​-19 នៅ​ទូទាំង​ចិនដីគោក​កើន​ដល់ ៨១,០៩៣ករណី ក្នុង​នោះ ៣,២៧០នាក់​បាន​ស្លាប់​៕

Advertisement
Advertisement