ព្រះរាជក្រឹត្យមួយ ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានសម្រេចធ្វើការតែងតាំងមុខតំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន៧រូប។
ក្នុងចំណោមមនុស្សទាំង៧រូបដែលត្រូវតែងតាំងមុខតំណែងនោះ គេឃើញមានប្រធានសហជីពចំនួន ២រូប ត្រូវបានតែងតាំងជារដ្ឋលេខាធិការ។
ប្រធានសហជីពទាំងពីររូបនោះ គឺលោក ជួន មុំថុល ពីមុនមានតួនាទីជា ប្រធានសហភាពសហព័ន្ធសហជីពកម្ពុជា និងលោក សោម អូន មានតួនាទីជា ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា។