Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយករដ្ឋមន្រ្តី ៖ ២ឆ្នាំហើយ ដែលកម្ពុជា​ប្រារព្ធពិធីបុណ្យចូលឆ្នាំនៅផ្ទះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានលើក​ឡើងថា អស់រយៈពេល២ឆ្នាំហើយ ដែលកម្ពុជាយើងបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីនៅតាមផ្ទះរៀងៗខ្លួន ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩។ តែទោះបីយើងមិនបានធ្វើពិធីបុណ្យជួបជុំគ្នាច្រើនអ៊ូអរនៅខាងក្រៅ ក៏យើងនៅតែគោរពទៅតាមប្រពៃណីទំនៀមទម្លាប់ជាតិ ប៉ុន្តែនៅពេលនេះគឺធ្វើទៅតាមគន្លងបែបថ្មីមួយរយៈដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ១៩។

ជាមួយ​គ្នា​នេះ សម្តេចតេជោ​ក៏​សូមឲ្យ​បងប្អូនជនរួមជាតិប្រុងប្រយ័ត្នធូបទៀនដុតនៅក្នុងផ្ទះចៀសវាងអគ្គីភ័យជាយថាហេតុណាមួយដោយសារមិនបានប្រុងប្រយ័ត្នជាមុន និង​សូមបងប្អូនបន្តអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។

ក្នុងនោះដែរ សម្តេច​ក៏​សូមអរគុណបងប្អូនជនរួមជាតិដែលបានយោគយល់ដល់ការដាក់បម្រាមគោចរមិនអោយធ្វើដំណើរឆ្លងកាត់ខេត្តជាបណ្តោះអាសន្នមួយរយៈពេលខ្លី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

«សូមកុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់ ហើយត្រូតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល ឬទឹកអាល់កុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតឱ្យឆ្ងាយពីគ្នាយ៉ាងហោចណាស់១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវហ្មត់ចត់បំផុត»។

នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃនេះ សម្តេចតេជោ និងភរិយា ក៏​សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គនិងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមព្រំដែនមានសុខភាពល្អ ចៀសផុតពីជំងឺកូវី-១៩ ព្រមទាំងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

Advertisement
Advertisement