Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋសម្រុកទៅទិញអីវ៉ាន់ស្តុកទុក ខណៈមានព័ត៌មានថា មានការបិទទីក្រុងភ្នំពេញនៅយប់នេះ

នៅតាម​ទីផ្សារនានា​ក្នុង​រាជធានីភ្នំពេញ​នៅ​ល្ងាចថ្ងៃនេះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​ស្រុក​ទៅ​រក​ទិញ​អីវ៉ាន់ដើម្បីស្តុកទុក ក្រោយ​ពី​មាន​ការ​ចែក​ចាយ​នូវ​ព័ត៌មានដែលថា រាជធានីភ្នំពេញ និងក្រុង​តាខ្មៅ នឹង​ត្រូវ​បិទនៅយប់នេះ។

សារសំឡេង​របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​គេ​ចែកចាយបានឲ្យដឹងថា រាជធានីភ្នំពេញ និងក្រុងតាខ្មៅនឹងត្រូវបានបិទរយៈពេល ២ សប្តាហ៍ដោយចាប់ផ្តើមពីវេលាយប់នេះទៅ។

ហើយពេលនេះ រដ្ឋាភិបាលកំពុងរៀបចំការប្រកាស និងនីតិវិធី ហើយ​ការប្រកាសនឹងចេញផ្សាយជាសាធារណៈយប់នេះ៕

Advertisement
Advertisement