Connect with us

Hi, what are you looking for?

ក្នុងស្រុក

គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ចុះណែនាំពលរដ្ឋដែលប្រមូលផ្តុំគ្នា ហូបគ្រឿងស្រវឹង ឬការជួបជុំគ្នាច្រើននៅតាមតំបន់ឆ្នេរសមុទ្រ

ព្រះសីហនុ៖ មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅយប់ថ្ងៃ១៤ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះបំបែកពលរដ្ឋដែលប្រមូលផ្តុំគ្នា ហូបគ្រឿងស្រវឹងឬការជួបជុំគ្នាច្រើននៅតាមតំបន់ឆ្នេរសមុទ្រ ផ្ទុយនឹងបំរាមហាមឃាត់ដែលបិទរមណីយ៍ដ្ឋានទេសចរណ៍ជាបណ្តោះអាសន្នរហូតដល់ថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការជំងឺកូវីដ១៩។

បើតាមមន្ត្រីអ្នកនាំពាក្យដដែលបញ្ជាក់ថា ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ឃើញមានពលរដ្ឋមួយចំនួននាំគ្នាជួបជុំពិសារអាហារ គ្រឿងស្រវឹង និងប្រមូលផ្តុំគ្នាច្រៀងលេងនៅតាមឆ្នេរសមុទ្រ ដូចជានៅឆ្នេរអូរឈើទាល២ និងនៅឆ្នេរអូរត្រេះជាដើម មិនភយ័ខ្លាចពីជំងឺកូវីដ១៩ឡើយ។

ពាក់ព័ន្ធករណីនេះ អាជ្ញាធរនឹងចាត់វិធានការបញ្ឈប់ និងឈានទៅដល់ការដាក់ពិនយ័បន្ថែមទៀតចំពោះអ្នករឹងរូសមិនចូលរួមអនុវត្តន៍៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement