Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីធ្វើឃ្លាំងយក្សអត់ច្បាប់នៅក្រុងដូនកែវ ប្រធានមន្ទីរសុរិយោដីថា បានចេញលិខិត​ឲ្យផ្អាក​តាំងពីខែកុម្ភៈ តែម្ចាស់មិនស្តាប់

ករណីសាងសង់ឃ្លាំងដ៏ធំមួយកន្លែងស្ថិត​នៅភូមិតាឌូ សង្កាត់រការក្រៅ ក្រុងដូនកែវ ដែលម្ចាស់សាងសង់ជិតរួចរាល់ទៅហើយ ទើបមន្រ្តីភូមិបាលចុះទៅហាមឃាត់ និង​ថាអត់ច្បាប់នោះ ឥឡូវនេះ​ប្រធាន​មន្ទីរសុរិយោដីខេត្តតាកែវ បញ្ជាក់ហើយថា មន្ទីរធ្លាប់បានចេញលិខិតឲ្យ​ផ្អាកតាំងតែពីខែកុម្ភៈមកម្ល៉េះ តែ​ម្ចាស់សំណង់មិនស្តាប់។

លោក នួន សុធា ប្រធានមន្ទីរសុរិយោដី សំណង់ និង​នគរូបនីយកម្មខេត្តតាកែវ បានមានប្រសាសន៍ថា ករណីសំណង់ឃ្លាំងដ៏ធំនេះ គឺពុំមានច្បាប់អនុញ្ញាត​ឲ្យ​ធ្វើការសាងសង់ទេ ហើយ​កាលពីដើមខែកុម្ភៈ ខាងមន្ទីរ ក៏ដូចជាខាងភូមិបាលក្រុងដូនកែវ បានចេញលិខិតឲ្យ​ផ្អាក​ការសាងសង់នោះ ប៉ុន្តែម្ចាស់សំណង់នេះ​មិន​បានស្តាប់តាមឡើយ ហើយ​នៅតែបន្ត​សាងសង់ទៀត។

យ៉ាងណាក៏ដោយ ករណីនេះ លោកទុកឲ្យ​អាជ្ញាធរជាអ្នក​មានវិធានការ ព្រោះសំណង់នេះពុំមានច្បាប់សាងសង់ទេ។

បើ​តាម​ការ​លើក​ឡើងរបស់លោក សាង មករា ដែលជាម្ចាស់ឃ្លាំងនោះថា ខ្លួនបានពឹងឲ្យ​មន្រ្តីម្នាក់ជាអ្នករត់ច្បាប់សាងសង់ឃ្លាំងនោះ ដោយបានចំណាយលុយជាបន្តបន្ទាប់ ហើយមន្រ្តីនោះបានឲ្យខ្លួនសាងសង់សិនទៅ​ លុះដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក៏មានក្រុមមន្រ្តីការិយាល័យភូមិបាលក្រុងដូនកែវ ចុះមកឲ្យ​លោកផ្អាកការសាងសង់ ហើយប្រាប់ឲ្យលោកយកលុយប្រមាណ៦ពាន់ដុល្លារ ទៅរត់ច្បាប់ ទើបអាចសាងសង់បន្តបាន៕

Advertisement
Advertisement