Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឆេះផ្សារត្រាំកក់យប់មិញ បំផ្លាញតូប និង​សម្ភារៈជាច្រើន

(តាកែវ) – កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គីភ័យបានឆេះផ្សារត្រាំកក់ ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៣ ក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយ​បណ្តាល​ឲ្យ​ខូច​ខាតតូប និង​សម្ភារៈជាច្រើន។​

បើ​តាមពលរដ្ឋ​នៅ​កន្លែងកើតហេតុថា ដំបូងឡើយ​ភ្លើង​បានឆេះពីចំណុចតូបលក់ស្បែក​ជើងនិងសំម្លៀកបំពាក់ ២ជួរក្បែរផ្លូវខាងលិច ហើយក៏បន្ត​ឆេះរាលដាលខ្លាំងឡើងៗ ទៅតូបផ្សេងៗទៀត ហើយតូបខ្លះក្រុមអាជីវករយកអីវ៉ាន់ចេញបានខ្លះ ឯតូបខ្លះទៀតក៏ត្រូវភ្លើងឆេះអស់។​

បន្ទាប់ពីកើតអគ្គិភ័យនេះភ្លាមៗ គេក៏ឃើញមានកម្លាំងសមត្ថកិច្ចដែលដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងលោក ខាន់ សុខា អភិបាលរងខេត្ត រួមនិងគណៈបញ្ជាការឯកភាពស្រុក បានចុះជួយធ្វើការអន្តរាគមន៍ភ្លាមៗ ផងដែរ ។​

តា​មការឲ្យដឹងពីកងអន្តរាគមន៍ពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យ​ដឹងថា ករណីអគ្គិភ័យនេះ បានប្រើប្រាស់រថយន្តទឹកអស់ចំនួន១៨​ឡាន និងប្រើរយៈពេលជិត៣ម៉ោង ទើបគ្រប់​គ្រងស្ថានការណ៍បាន។

ដោយ​ឡែកចំពោះទំហំនៃការខូចខាត និងមូលហេតុ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយទេ៕

Advertisement
Advertisement