Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខ្យល់កន្រ្តាក់យប់មិញ បំផ្លាញផ្ទះប្រជាពលរដ្ឋ​១៤ខ្នង នៅ​ខេត្តត្បូងឃ្មុំ

ខ្យល់កន្រ្តាក់ និង​ភ្លៀង​ខ្លាំង​កាលពីយប់​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បានបណ្តាលឲ្យខូចខាតរោង និងផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នង ក្នុងខេត្តត្បូងឃ្មុំ រួមមាន ៖

-នៅទីតាំងភូមិបឹងកាង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខូចខាតដួលរលំរោងអាជីវកម្មឡឥដ្ឋចំនួន ០១ខ្នង

-នៅទីតាំងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខូចខាតដំបូលនិងជញ្ជាំងផ្ទះចំនួន ០៨ខ្នង

-នៅទីតាំងភូមិជ័យនិគម ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខូចខាតដំបូលផ្ទះចំនួន ០១ខ្នង

-នៅទីតាំងភូមិអូរខ្លូតឃុំត្រមូង ស្រុកមេមត់ ខូចខាតផ្ទះទាំងស្រុងចំនួន ០១ខ្នង

-នៅទីតាំងភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខូចខាតចំនួន ០៣ខ្នង

យ៉ាងណាករណីខាងលើនេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ៕

Advertisement
Advertisement