Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីសប្បុរសជន

ព្រះសីហនុ៖ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ​២០២១​ បានអញ្ជើញទទួលអំណោយពីរោងចក្រ ញូវស្តារ, ក្រុមហ៊ុនស៊ីភី ខេមបូឌា ចំកាត់ (C.P Cambodia Co.Ltd) និងម្ចាស់អាហារដ្ឋាន ជេភី ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។

នាឱកាសនោះ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណរោងចក្រ ញូវស្តារ, ក្រុមហ៊ុនស៊ីភី ខេមបូឌា ចំកាត់ (C.P Cambodia Co.Ltd) និងម្ចាស់អាហារដ្ឋាន ជេភី ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់មន្ត្រីជួរមុខនៅតាមគោលដៅតំបន់បិទខ្ទប់ (តំបន់ក្រហម) អ្នកជំងឺកូវីដ-១៩ ក្នុងក្រុងព្រះសីហនុ។ ការនាំយកថវិកា សម្ភារៈ និងម្ហូបអាហារឆ្អិនស្រាប់មកឧបត្ថមដល់រដ្ឋបាលខេត្តនាពេលនេះ សរបញ្ជាក់ពីទឹកចិត្តនៃការចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងក្រុង នៃខេត្តព្រះសីហនុ ម្យ៉ាងទៀតក៏ជាសកម្មភាពចូលរួមនៃការចែករំលែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺកូវីដ- ១៩ ព្រោះជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ពិសេសការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ក្នុងការបិទខ្ទប់ (តំបន់ក្រហម)ក្នុងក្រុងព្រះសីហនុ កុំឱ្យជំងឺកូវីដ-១៩ ចម្លងចូលសហគមន៍បន្តទៀត។

អំណោយដែលរដ្ឋបាលខេត្តទទួលបាន រួមមាន៖
-រោងចក្រ ញូវស្តារ ឧបត្ថម្ភ ថវិកាចំនួន ២.៥០០ដុល្លាអាមេរិក។
-ក្រុមហ៊ុនស៊ីភី ខេមបូឌា ចំកាត់ (C.P Cambodia Co.Ltd) ឧបត្ថម្ភ អាល់កុល ៤កាន, ម៉ាស ៣កេសធំ, ស្រោមដៃ ១កេស, ទឹកពិសាបរិសុទ្ធ ៥០កេស។
-ម្ចាស់អាហារដ្ឋាន ជេភី ឧបត្ថម្ភម្ហូបអាហារឆ្អិនស្រាប់៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement