Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជួញដូរគ្រឿងនៅលើទូកនេសាទសមុទ្រ សមត្ថកិច្ចចាប់បាន៥នាក់នៅកោះកុង

(កោះកុង) – នៅវេលាម៉ោង ១៥ និង ១០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ កម្លាំង ការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកោះកុង ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានចុះបង្រ្កាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចផែ ប្រមូលផលនេសាទ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។

បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត៕

Advertisement
Advertisement