Connect with us

Hi, what are you looking for?

ក្នុងស្រុក

សេចក្តីជូនដំណឹងស្តីពីការអនុវត្តចំពោះអ្នកធ្វើដំណើរក្នុងប្រទេសចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តវិធានការចំពោះអ្នកធ្វើដំណើរក្នុងប្រទេសចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

យោងសេចក្តីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី ខេត្ត។

អាស្រ័យដូចនេះ រដ្ឋបាលខេត្តបានធ្វើការណែនាំដល់អ្នកដំណើរទាំងអស់ដែលចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុតាមគ្រប់មធ្យោបាយ (តាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស) ត្រូវអនុវត្តតាមលក្ខខណ្ឌណាមួយដែលបានកំណត់ដូចខាងក្រោម ៖

១-ត្រូវមានលិខិតបញ្ជាក់សុខភាពក្នុងថ្ងៃតែមួយពីមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជនដែលបានទទួលសិទ្ធិពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ឬ

២-ត្រូវមានប័ណ្ណ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២លើក ចប់រួចរាល់ ឬ

៣-ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដែលសាមីខ្លួនត្រូវទៅស្នាក់នៅ (សម្រាប់ពលរដ្ឋខ្មែរ) ដើម្បីងាយស្រួលត្រួតពិនិត្យអំពីការដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ

៤-ចំពោះការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច។

សេចក្តីជូនដំណឹងនេះ ត្រូវអនុវត្តចាប់ពីម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តទៅ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement