ឡាវ គឺជាប្រទេសដែលមានករណីឆ្លងវីរុសកូវីដ១៩តិច បើប្រៀបធៀបនិងប្រទេសជិតខាង ដូចជា កម្ពុជា វៀតណាម និងថៃជាដើម ហើយរយៈពេលប្រមាណជិត២ឆ្នាំមកនេះ ឡាវ ពុំដែលមានប្រជាជនខ្លួនស្លាប់ដោយសារជំងឺផ្លូវដង្ហើមមួយនេះឡើយ ប៉ុន្តែកាលពីថ្ងៃអាទិត្យ ប្រទេសនេះ បានជួបនូវករណីស្លាប់ដោយសារជំងឺកូវីដ១៩ជាលើកដំបូង។
ក្រសួងសុខាភិបាលឡាវ បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១ថា មានករណីអ្នកស្លាប់ដំបូងគេបំផុតដោយសារ COVID-19 ដោយជនរងគ្រោះជាស្ត្រីអាយុ ៥៣ឆ្នាំ។
ស្រ្តីរូបនេះ បានចូលសម្រាកព្យាបាលជំងឺកូវីដ១៩ នៅឯមន្ទីរពេទ្យមួយ ក្នុងទីក្រុងវៀងច័ន្ទ ចាប់តាំងពីថ្ងៃទី៣០ ខែមេសាមក។
កាលពីថ្ងៃអាទិត្យម្សិលមិញ ឡាវក៏បានប្រកាសពីគាររកឃើញអ្នកឆ្លងថ្មីចំនួន ៦៩នាក់ផងដែរ ដែលធ្វើឲ្យអ្នកឆ្លង ជំងឺកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ១,៣០២នាក់៕