Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្តតាកែវ បង្ហាញ​អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣៥នាក់

យោង​តាម​របាយការណ៍​របស់​ស្នងការនគរបាល​ខេត្ត​តាកែវ បាន​បង្ហាញថា កាលពីថ្ងៃទី១០ ខែឧសភា ម្សិលមិញ ខេត្តនេះ បានរកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូវីដ​១៩ថ្មី សរុបចំនួន ៣៥នាក់ ក្នុងនោះ នៅស្រុកសំរោងមានចំនួន១២នាក់, នៅស្រុកព្រៃកប្បាសចំនួន១៥នាក់, នៅស្រុកបាទីចំនួន២នាក់, នៅស្រុកទ្រាំងចំនួន២នាក់, នៅស្រុកគិរីវង់ចំនួន២នាក់ និងនៅស្រុកត្រាំកក់ចំនួន២នាក់។

ជាការកត់សម្គាល់ អ្នកឆ្លងថ្មីទាំងនោះ ភាគច្រើនជាង​អាជីវករ​ផ្សារយាយត្រប់, កម្មកររោងចក្រសាន់បូ, កម្មកររោងចក្រ​ក​ពីស្រុកអង្គស្នួល និង​កម្មករ​សំណង់​ដែល​មក​ពី​រាជធានីភ្នំពេញ៕

Advertisement
Advertisement