Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខ្លាញ់គោមួយរថយន្តយីឌុប ត្រូវកម្លាំងការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវឃាត់ទុកសួររកច្បាប់

(តាកែវ)​ -​ ខ្លាញ់គោកែឆ្នៃរួច ដែលត្រូវ​គេ​ដឹក​តាម​រថយន្ត​យីឌុបមួយគ្រឿង ពីរាជធានីភ្នំពេញ ប្រុងយកទៅកាន់ប្រទេសវៀតណាម ត្រូវបានក្រុមមន្ត្រីជំនាញ នៃការិយាល័យ​បសុព្យាបាល​ខេត្តតាកែវធ្វេីការឃាត់ទុក​ ដោយ​សារ​តែពុំមានច្បាប់អនុញ្ញាត។

តាមមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តតាកែវបានឲ្យដឹងថា​ ការឃាត់រថយន្តខាងលេីនេះធ្វេីឡេីងកាលពីយប់ថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ២០២១​ នៅចំណុចច្រករបៀងឫស្សី៣គុម្ភ​ ក្នុង​ទឹកដីស្រុកគីរីវង់​ ខេត្តតាកែវ ជាប់ព្រំប្រទល់ប្រទេសវៀតណាម។

បើតាមមន្ត្រីដដែលនេះថា​ ខ្លាញ់គោដែលកែឆ្នែរួចទាំងអស់គឺមិនមានសារធាតុគីមីប៉ះពាល់សុខភាព​ តែដែលឃាត់ទុកនេះ​ គឺក្នុងគោលបំណងឲ្យម្ចាស់ទៅរត់ការសុំច្បាប់អនុញ្ញាតិត្រឹមត្រូវពីមន្ត្រីជំនាញពាក់ព័ន្ធ​ ព្រោះតាមការពិនិត្យជាក់ស្តែងគឺពុំមានច្បាប់អ្វីទាំងអស់។

គិតមកដល់ព្រឹកថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២១នេះ​ គេនៅមិនទាន់អនុញ្ញាតិឲ្យនាំចេញខ្លាញ់គោនោះទៅលក់នៅឡើយទេ​ បន្ទាប់ពីឃាត់ទុករយៈពេល៣ថ្ងៃមកហេីយ​៕

Advertisement
Advertisement