Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ក្រុមសិល្បករ ចាប់ផ្តើម​ធ្វើយុទ្ធនាការ គាំទ្រដល់កញ្ញា មាន ពេជ្ររីតា

ក្រោយ​បានឃើញ​វីដេអូបង្ហោះ ពីកញ្ញា មាន ពេជ្ររីតា ក្នុងសម្លេង​ដ៏សោកសៅ ព្រោះតែនាងត្រូវបានគេប៉ុនប៉ងរំលោភ ហើយ​បែរជាចោទប្រកាន់ថា នាង​លួចទ្រព្យសម្បត្តិគេទៅវិញនោះ មានសិល្បក សិល្បៈការិនីជាច្រើន បាន​ចេញមក​ធ្វើការគាំទ្រ និង​លើកទឹកចិត្ត​ដល់រូបនាង​។

នៅលើបណ្តាញ​សង្គម​នៅថ្ងៃនេះ សិល្បករល្បីៗមួយចំនួនធំ បានប្រើប្រាស់ hashtag #stopviolenceagainstwomen និង #JusticeForWomen ជាដើម ព្រមជាមួយ​ឃ្លា​ដ៏​ខ្លោចចិត្ត ដែលត្រូវ​បាននិយាយដោយរូបនាងថា “គេ​ស្ទាប​ខ្ញុំ” “ខ្ញុំ​ខ្ពើម​ខ្លួនឯង” ។

សូម​បញ្ជាក់ថា កញ្ញា មាន ពេជ្ររីតា ដែលជាពិធីការិនីនៅស្ថានីយ៍ទូរទស្សន៍ My TV ត្រូវ​បានលោកឧកញ្ញា ហេង សៀ ប្តឹងទៅប៉ូលិសថា រូបនាង​បាន​លួច​ទូរស័ព្ទ និង​ប្រើប្រាស់​អំពើហិង្សា​មក​លើលោកឧកញ៉ាថែមទៀត រហូត​ដល់សមត្ថកិច្ច​បាន​ចុះ​ទៅឃាត់ខ្លួនរូបនាង និង​បាន​បញ្ជូន​ទៅ​កាន់តុលាការ ហើយ​តុលាការ​បាន​ចោទប្រកាន់រូបនាង​កាលពីថ្ងៃម្សិលមិញ ពី​បទលួច​មាន​ស្ថានទម្ងន់ទោស។

ប៉ុន្តែនៅថ្ងៃនោះដែរ កញ្ញា មាន ពេជ្រ​រីតា បាន​ដាក់ពាក្យ​បណ្តឹង ប្តឹង​បកទៅលោកឧកញ៉ា ហេង សៀ វិញ ដោយ​ថា លោកឧកញ៉ាបានព្យាយាមរំលោភរូបនាង​នៅ​លើរថយន្ត ហើយ​នាង​គ្រាន់តែ​រើបំរាស់ និង​គេច​ខ្លួន​ពីការ​រំលោភនោះតែប៉ុណ្ណោះ ហើយថា នាង​មាន​ការងារ​ជា​ពិធីការិនី និងមាន​កិត្តិយស តើ​ចាំបាច់​អ្វី​ត្រូវ​លួច​ទូរស័ព្ទ​ដែលមានតម្លៃត្រឹម​តែជាង ១ពាន់ដុល្លារនោះ?

យ៉ាងណាក៏ដោយ ចំពោះករណីនេះ គេ​រំពឹងថា តុលាការនឹងស្វែងរកយុត្តិធម៌ ចំពោះជនរងគ្រោះពិតប្រាកដ៕

Advertisement
Advertisement