Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីឆេះផ្ទះនៅកំពង់ឆ្នាំង ស្លាប់មនុស្ស​៦នាក់​មានទាំងទារកផង សមត្ថកិច្ចថា ប្តីគឺជាឃាតក

(កំពង់ឆ្នាំង) – ករណីមនុស្ស​ចំនួន៦នាក់ ដែល​រួម​មាន​ទាំងទារកក្នុងផ្ទៃម្នាក់​ផងបាន​ស្លាប់​ក្នុង​ផ្ទះ​ដែលត្រូវ​អគ្គិភ័យ​ឆេះ​កាលពីយប់ថ្ងៃទី៩ ខែឧសភា នៅ​ស្រុកបរិបូណ៌នោះ ឥឡូវនេះ សមត្ថកិច្ច​បាន​បញ្ជាក់ថា ករណីនេះមានជនសង្ស័យ​ជា​ប្តី និង​ជាឪពុករបស់ជនរងគ្រោះទាំងនោះ។

បើតាម​ការ​បញ្ជាក់របស់​លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ថ្លែងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះថា ករណីភ្លើងឆេះផ្ទះសម្លាប់មនុស្ស ៦នាក់ទាំងទារក នៅក្នុងពោះម្ដាយម្នាក់ផង ដែលបានកើតហេតុកាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កន្លងទៅនេះ គឺជាអំពើឃាតកម្ម ដែលឃាតកគឺជាប្ដី និងជាឪពុក ដែលបានដុតផ្ទះសម្លាប់ប្រពន្ធ និងកូនខ្លួនឯង។

សម្រាប់​ព័ត៌មានលម្អិត ស្នងការនគរបាលខេត្ត​កំពង់ឆ្នាំង នឹងធ្វើសន្និសីទសារព័ត៌មាននៅពេលក្រោយ៕

Advertisement
Advertisement