Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ពេជ្ររីតា ត្រូវ​តុលាការដោះលែងឲ្យ​នៅ​ក្រៅឃុំជាបណ្តោះអាសន្ន

(ភ្នំពេញ) – កញ្ញា មាន ពេជ្ររីត ពិធីការិនីស្ថានីយ៍ទូរទស្សន៍ My TV ដែលត្រូវឧកញ៉ា ហេង សៀ ប្តឹងពីបទ​លួច​ទូរស័ព្ទ និង​បង្ករបួសស្នាមនោះ ត្រូវ​បាន​តុលាការ​សម្រេចដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​ជាបណ្តោះអាសន្ន​ហើយ​នៅ​ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០២១នេះ។

កញ្ញា មាន ពេជ្ររីតា ត្រូវ​បាន​តុលាការ​សម្រេច​ធ្វើការ​ឃុំខ្លួន​កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២១ ក្រោម​បណ្តឹង​ចោទប្រកាន់ថា បានលួចទូរស័ព្ទ និង​ធ្វើ​ឲ្យ​លោកឧកញ៉ា ហេង សៀ មានរបួស, ក្រោយ​ការ​ចោទប្រកាន់នេះ កញ្ញា មាន ពេជ្ររីតា ក៏បានទម្លាយរឿង និង​ចោទប្រកាន់ថា លោកឧកញ៉ា ហេង សៀ បានប៉ុនប៉ងរំលោភរូបនាងនៅលើរថយន្ត។

យ៉ាងណាក៏ដោយ ចំពោះសំណុំរឿងចោទប្រកាន់គ្នា​ទៅវិញទៅមកនេះ ពេលនេះ​តុលាការ​កំពុង​តែបើក​ការ​ស៊ើបអង្កេត ក្រោម​ការ​តាមដានរបស់ក្រសួងយុត្តិធម៌ហើយ៕

Advertisement
Advertisement