Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខេត្តព្រះសីហនុចេញសេចក្តីសម្រេចស្តីពីការកំណត់ជា តំបន់លឿងទុំ តំបន់លឿង និងទីតាំងក្រហម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីសម្រេចស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្រ្តខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយកំណត់ជា តំបន់លឿងទុំ តំបន់លឿង និងទីតាំងក្រហម ដោយត្រូវចាប់ផ្តើមអនុវត្តសម្រាប់រយៈពេល ១៤(ដប់បួន)ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

សេចក្តីសម្រេចនេះ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មានចុះហត្ថលេខាដោយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

នៅក្នុងសេចក្តីសម្រេចនេះ មានខ្លឹមសារដូចខាងក្រោម៖
-តំបន់លឿងទុំ» សំដៅភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលត្រូវអនុវត្តវិធានការបិទខ្ទប់ដូចមានចែងក្នុងប្រការ៣ នៃសេចក្តីសម្រេចនេះ។
-«តំបន់លឿង» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមិនស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ទប់ ប៉ុន្តែត្រូវអនុវត្តវិធានការរដ្ឋបាល ដូចមានចែងក្នុងប្រការ៤ នៃសេចក្តីសម្រេចនេះ។
-«ទីតាំងក្រហម» សំដៅដល់លំនៅឋាន ឬទីសំណាក់ ឬទីតាំងណាមួយដែលមានអ្នកជំងឺកូវីដ-១៩ ឬរកឃើញមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩។

សូមអានខ្លឹមសារខាងក្រោម៖

Advertisement
Advertisement