Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ អ្នកឆ្លងកូវីដ១៩ថ្មីបន្តធ្លាក់ចុះ​មក​ត្រឹម ៣៥៨នាក់

(ភ្នំពេញ) – ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៣៥៨ នាក់ ដែលចំនួននេះមានការធ្លាក់ចុះខ្លាំង បើធៀបនឹងរយៈ​ពេល​៧ថ្ងៃកន្លងមកនេះ។

ក្នុងនោះដែរ កម្ពុជា​ក៏​មានករណីជា​សះស្បើយ​ចំនួន ៣៤៨ នាក់ផងដែរ។

គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២១,៤៩៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩,៨៦៧នាក់ និងស្លាប់សរុបចំនួន ១៤៧នាក់៕

Advertisement
Advertisement