Connect with us

Hi, what are you looking for?

ក្នុងស្រុក

អយ្យការ​អមសាលា​ដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការឃាត់ខ្លួនកូនស្រី និង​កូនប្រសាឧកញ៉ា ហេង សៀ

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​នៅថ្ងៃនេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បញ្ជាក់ពី​ការ​ឃាត់ខ្លួន​កូនប្រសា របស់ឧកញ៉ា ហេង សៀ ដែលធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលកាលពីពេលថ្មីៗនេះ។

ក្នុងសេចក្តីថ្លែងការណ៍នោះ​បាន​បញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​រកឃើញ​ភស្តុតាងរឹងមាំពាក់ព័ន្ធនឹងមនុស្ស​ដែល​បាន​ផលិត និង​ចែកចាយ​រូបភាព​ កញ្ញា មាន ពេជ្រ​រីតា ដែលបណ្តាល​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​កញ្ញា មាន ពែជ្ររីតា ក៏ដូចជាបានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់សេចក្តីថ្លៃថ្នូរបស់ស្រ្តី។

ដោយ​ផ្អែក​លើការ​ស៊ើបអង្កេត ទីបំផុតជាបឋម សមត្ថកិច្ច​បានឃាត់ខ្លួន​មនុស្ស​ចំនួន២នាក់ ដែលមានឈ្មោះ ឃន ឈុនតារា និង​ឈ្មោះ តាំង គឹមហៀង ដែលបាន​ជ្រើសរើស​មនុស្ស​ពីរនាក់ គឺស្រីម្នាក់ និង​បុរស​ម្នាក់​ដែលមាន​លក្ខណៈ​ភិនភាគ​ប្រហាក់ប្រហែល​កញ្ញា មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ ដើម្បីថតសម្តែងត្រាប់អង្គហេតុ នៃជម្លោះ​ដែលបានកើត​មាន​ឡើងរវាង​កញ្ញា មាន ពេជ្ររីតា និង​ឈ្មោះ ហេង សៀ ក្នុង​រថយន្តកើតហេតុ។

Advertisement
Advertisement