Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកចេញពីតំបន់លឿងទុំម្នាក់ ត្រូវ​រកឃើញ​វិជ្ជមានកូវីដ១៩​ នៅពេល​ទៅ​ដល់ស្ទឹងត្រែង

ស្រ្តីអាយុ​៥០ម្នាក់​ដែលបានធ្វើដំណើរ​ចេញពី​ភូមិ​ទួល​ពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលជា​តំបន់​លឿងទុំ នៃ​ការ​ផ្ទុះ​រាល​ដាល​ជំងឺកូវីដ​១៩ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​តេស្ត​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩ ពេលដែលគាត់ធ្វើដំណើរ​ទៅ​ខេត្ត​ស្ទឹងត្រែង​…

ស្រ្តីអាយុ​៥០ម្នាក់​ដែលបានធ្វើដំណើរ​ចេញពី​ភូមិ​ទួល​ពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលជា​តំបន់​លឿងទុំ នៃ​ការ​ផ្ទុះ​រាល​ដាល​ជំងឺកូវីដ​១៩ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​តេស្ត​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩ ពេលដែលគាត់ធ្វើដំណើរ​ទៅ​ខេត្ត​ស្ទឹងត្រែង​កាលពីថ្ងៃទី១៧ ឧសភា ម្សិលមិញ។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យដឹងថា ស្រ្តីរូបនោះ​តាមពិត​មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រែក សង្កាត់ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ហើយ​គាត់បានវិលត្រឡប់​មកពីរាជធានីភ្នំពេញវិញតាមរថយន្ត​ដឹកអ្នកដំណើរ​ភ្នំពេញ-ស្ទឹងត្រែង នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០២១ ហើយ​ត្រូវ​បានក្រុម​គ្រូពេទ្យ​ប្រចាំ​ការ​នៅ​គោលដៅ​ព្រំប្រទល់​ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ ចំណុច​អូរច្រឡង់ ធ្វើការពិនិត្យ​សុខភាព និង​ធ្វើតេស្ត​រហ័សវិភាគ​រកជំងឺកូវីដ​១៩ ហើយ​ក៏​រកឃើញថា​វិជ្ជមាន។

ដោយ​ឡែកអ្នក​រួម​ដំណើរ​ជាមួយ​ក្នុង​រថយន្ត​ចំនួន១២នាក់ រួមទាំងអ្នក​បើកបរ ត្រូវ​បាន​យកសំណាក​ធ្វើតេស្តរហ័ស​វិភាគ​រកជំងឺកូវីដ១៩ ហើយ​ជាលទ្ធផល​អវិជ្ជមានទាំងអស់ តែយ៉ាងណាពួកគេត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិតស្រាល ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រង ដើម្បីតាមដានសុខភាពបន្ត និងធ្វើតេស្តសំណាកវិភាគ តាមបទដ្ឋាន​បច្ចេកទេសសុខាភិបាល៕

Advertisement
Advertisement