Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចុះកម្ទេច​ដំណាំកញ្ឆា៨ទីតាំង លួចដាំតាមភ្នំនៅស្រុកគិរីវង់, សមត្ថកិច្ច​កំពុងស្រាវជ្រាវរកអ្នកដាំមកផ្តន្ទាទោស

(តាកែវ) – កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោក យុគ​ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ប៉ុស្តិ៍ឡើងលើភ្នំរុករក និងកាប់ ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់ បានចំនួន០៨ទីតាំង អាងស្តុបទឹកចំនួន០៥អាង នៅចំនុចដុបថ្មចង្រ្កានស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ២៧៣២ម៉ែត្រការ៉េ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ។

Advertisement
Advertisement