Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក ត្រាំ អ៊ីវតឹក អតីតរដ្ឋមន្រ្តីក្រសួងសាធារណការទទួលមរណភាព

លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដែលក៏ជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលមរណភាព​នៅរសៀល​នៅថ្ងៃទី ១ មិថុនានេះ។

លោក ហុក រិទ្ធី នាយកខុទ្ទកាល័យរបស់ លោក ត្រាំ អ៉ីវតឹក បានបញ្ជាក់ថា លោក ត្រាំ អ៉ីវតឹក បានទទួលមរណភាពមែន នៅរសៀលថ្ងៃទី០១ ខែមិថុនានេះ ប៉ុន្តែលោកមិនបញ្ជាក់ថា ទទួលមរណភាពដោយរោគាពាធ ឬយ៉ាងណានោះទេ ដោយទុកជូនក្រុមគ្រួសារសពជូនដំណឹងជាផ្លូវការ៕

Advertisement
Advertisement