Connect with us

Hi, what are you looking for?

ក្នុងស្រុក

អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ផ្តើម​ទស្សនកិច្ចនៅ​កម្ពុជា

(ភ្នំពេញ) – លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ជាផ្នែកមួយ​នៃ​ដំណើរទស្សនកិច្ចនៅ​តំបន់អាស៊ីអាគ្នេយ៍របស់លោកស្រី។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោកស្រី Wendy Ruth Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក

ពេលមកដល់ប្រទេសកម្ពុជា​ភ្លាម នៅ​វេលាម៉ោង​ប្រមាណ ៤រសៀល​នេះ លោកស្រី Wendy Ruth Sherman ត្រូវបានអនុញ្ញាត​ឲ្យ​ចូលជួប​សម្តែង​ការ​គួរ​សម​ជាមួយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីពិភាក្សា​ការងារមួយចំនួន។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយសម្តេចតេជោរួចហើយ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បន្តការហោះហើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃតែម្តង ដើម្បីបំពេញទស្សនកិច្ចនៅថៃនាថ្ងៃស្អែកនេះ។

ក្រៅពីកម្ពុជា និងប្រទេសថៃ ដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍នាពេលនេះ លោកស្រី Wendy Ruth Sherman នឹងទៅបំពេញទស្សនកិច្ចក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។

ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា អំឡុងពេលទស្សនកិច្ចនៅតំបន់អាស៉ីអាគ្នេយ៍ (ឬអាស៊ាន) លោកស្រី Wendy Ruth Sherman នឹងប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះភាពចាំបាច់នៅអាស៊ាន និងដំណោះស្រាយបញ្ហាកម្រិតទ្វេភាគី និងតំបន់ផងដែរ។ អាមេរិកក៏នឹងជំរុញរបបយោធាភូមា ឲ្យបញ្ឈប់អំពើហិង្សា ដោះលែងអ្នកជាប់ឃុំដែលខ្លួនថាជាអំពើអយុត្តិធម៌ និងស្តារប្រទេសភូមាឲ្យទៅរកផ្លូវប្រជាធិបតេយ្យវិញ»ផងដែរ៕

Advertisement
Advertisement