Connect with us

Hi, what are you looking for?

អន្តរជាតិ

WHO អនុម័តទទួលស្គាល់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន សម្រាប់​ការ​ប្រើប្រាស់បន្ទាន់

វ៉ាក់សាំង Sinovac ត្រូវបាន WHO ទទួលស្គាល់

វ៉ាក់សាំងការពារជំងឺកូវីដ១៩ Sinovac ត្រូវ​បាន​អង្គការសុខភាពពិភពលោក WHO អនុម័តទទួលស្គាល់ សម្រាប់ការ​ប្រើប្រាស់បន្ទាន់ ដែលនេះ​គឺជា​វ៉ាក់សាំងចិន២ហើយត្រូវ​បានទទួលស្គាល់បន្ទាប់ពី Sinopham។

វ៉ាក់សាំង Sinovac ត្រូវបាន WHO ទទួលស្គាល់

ក្រោយ​ការ​អនុម័តទទួលស្គាល់នេះ Sinovac នឹង​ត្រូវ​គេបញ្ចូល​ទៅ​ក្នុង​កម្មវិធី Covax សម្រាប់ការ​ចែកចាយវ៉ាក់សាំងទៅកាន់ពិភពលោក។

លោកវេជ្ជបណ្ឌិត Mariângela Simão ជំនួយការអគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយថា «ពិភពលោក​ត្រូវ​ការ​យ៉ាងខ្លាំង​នូវ វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ដើម្បីដោះស្រាយ​ភាពមិនស្មើ​គ្នា​, ដូច្នេះ​យើងជំរុញឲ្យមានការចូលរួមជាមួយ Covax ដើម្បីធ្វើការ​ចែករំលែក​ រួមចំណែក​ក្នុងការ​គ្រប់គ្រង​ការ​រាតត្បាត​»៕

Advertisement
Advertisement