Connect with us

Hi, what are you looking for?

ក្នុងស្រុក

រថយន្តដឹកកម្មករ រ៉េចង្កូតបុកដើមឈើ នៅស្រុកឧដុង្គ ព្រឹកមិញ របួសមនុស្ស​២១នាក់

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យ​ដឹងថា កាលពីវេលាម៉ោង​ប្រមាណ៦ព្រឹក ថ្ងៃទី២ ខែមិថុនា នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​បាន​កើត​ឡើង​នៅលើផ្លូវលំ ត្រង់ចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ ដោយ​រថយន្តដឹកកម្មករមួយគ្រឿង បានរ៉េចង្កូតទៅបុកដើមឈើ ។

តាមការបញ្ជាក់ពីកម្លាំងនគរបាលថា ក្រោយទទួលបានព័ត៌មាន ជំនាញបានចុះទៅកាន់គោលដៅនិងបានជួយសង្រ្គោះបន្ទាន់ ក្នុងនោះ កម្មករ កម្មការិនី រងរបួសមានចំនួន ២១នាក់ ស្រី ០៩ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ០៦ នាក់ស្រី កំលាំងនគរបាលកំពុងបន្តជួយជនរងគ្រោះផ្សេងទៀត។

បច្ចុប្បន្នជនរងគ្រោះ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ៕

 

Advertisement
Advertisement