Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ខ្លួនជនជាតិចិន និង​វៀតណាម ៦នាក់ ព្រមទាំង​គ្រឿងញៀនជិត១រយគីឡូក្រាមត្រៀមដឹកទៅប្រទេសវៀតណាម

សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន​ជនបរទេសចំនួន ៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គ.ក្រ។

ប្រតិបត្តិការ​នោះបាន​ធ្វើ​ឡើង​កាលពីថ្ងៃទី ២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ ដោយបានឃាត់ខ្លួន និងឆែកឆេរទីតាំង ៤កន្លែងនៅ ស្រុកមុខកំពូលខេត្តកណ្ដាល នៅ ខ័ណ្ឌច្បារ អំពៅ១កន្លែង និង៣កន្លែងនៅ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យ​ទាំង៦នាក់ដែលត្រូវ​ឃាត់ខ្លួន ត្រូវ​បាន​បញ្ជាក់ថា ៖

1. ឈ្មោះ ង្វៀន យ៉ាំងយិន(Nguyen Van Vinh) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម

2. ឈ្មោះ LIANG LI HUA ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន។

3. ឈ្មោះ QIU QING WEI ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន

4. ឈ្មោះ CHEN ZHI QIANG ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន សញ្ញាតិ កាណាដា ។

5. ឈ្មោះ CHEN SHEN TANG ភេទប្រុស កើតថ្ងៃទី 29/03/1964 ជនជាតិ ចិន ។

6. ឈ្មោះ LI YI ភេទប្រុស កើតថ្ងៃទី 27/10/1997 ជនជាតិ ចិន

ដោយ​ឡែក វត្ថុតាងដែលចាប់បានរួមមានគ្រឿងញៀន :

1. អិចស្តាស៊ី (MDMA) ទម្ងន់: ៩៤ គ.ក្រ ៣១២ក្រ.៨៨ ក្រាម

2. មេតំហ្វេតាមីន(ICE) ទម្ងន់ ៤២.៨៥ ក្រាម

3. សារធាតុផ្សំ(P2P)ទម្ងន់ ១០គ.ក្រ ៥១៩ក្រ.៨៨

គ• ចាប់យកសម្ភារៈវត្ថុតាង :

1. សម្ភារៈ សំរាប់កែឆ្នៃ វេចខ្ចប់ ជញ្ជីងថ្លឹង មួយចំនួនធំ

2. រថយន្ត ២គ្រឿង។

3. អាវុធខ្លី ២

Advertisement
Advertisement