Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់រថយន្ត​ដឹកលើស​ទម្ងន់១៧២គ្រឿង

ក្រសួងសាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យដឹងថា នៅ​ក្នុង​ខែឧសភា​កន្លងទៅនេះ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ១៧២គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ២៤២ លានរៀល ។

ចំនួននេះ​ឃើញថា មានការ​កើន​ឡើង ៦ % បើធៀបនឹងទិន្នន័យ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ដែល​មានតែរថយន្ត​ចំនួន ១៦១ គ្រឿងប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះដែរ ក្រសួងសាធារណការ ក៏​បានអំពាវនាវដល់​ម្ចាស់រថយន្តដឹកទំនិញទាំងអស់ បញ្ឈប់​ការ​ដឹក​លើស​ទម្ងន់ ព្រោះ​ថា ការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ៕

Advertisement
Advertisement