Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឯកឧត្តម គួច ចំរើន អញ្ជើញទទួលអំណោយ ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ សម្រាប់រដ្ឋបាលខេត្តចែកជូនពលរដ្ឋ

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ថា ក្នុងពេលដែលខេត្តព្រះសីហនុកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តមបាននាំយកនូវអំណោយមនុស្សធម៌យកមកជួយឧបត្ថម្ភជូនដល់ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀង ក្នុងអំឡុងពេលបិទខ្ទប់ ក៏ដូចជាការបិទទីតាំងផ្ទះដែលមានវេជ្ជមានកូវីដ-១៩ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ឯកឧត្តមនិងសន្យាបន្តនាំយកអំណោយនេះទៅប្រគល់ដល់ក្រុង ស្រុកបន្តទៀត ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ដែលបានឧបត្ថម្ភសម្ភារ: និងថវិកាដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ។

អំណោយដែលរដ្ឋបាលខេត្តទទួលបានរួមមាន៖ អង្ករចំនួន ១០.០០០គីឡូក្រាម, ទឹកពិសាបរិសុទ្ធចំនួន ២០០កេស, មីជាតិចំនួន ២០០កេស, ទឹកត្រី និងទឹកស៊ីអ៉ីវ ចំនួន ២០០យួរ និង ថវិកា ចំនួន ១០.០០០.០០០រៀល៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement