មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ព្រមទាំងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានហាមឃាត់សារជាថ្មីម្តងទៀត ដោយគិតចាប់ពីម៉ោងសូន្យថ្ងៃទី៣ មិថុនា នេះ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
មុខរបរដែលត្រូវផ្អាកនេះរួមមាន សាលារៀន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងរដ្ឋ និងឯកជន, អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ, រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា, អាជីវកម្មម៉ាស្សា, រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
សម្រាប់ការជួបជុំមនុស្សជាលក្ខណៈឯកជនវិញ គឺមិនឲ្យលើសពី ១៥នាក់ឡើយ។