Connect with us

Hi, what are you looking for?

ក្នុងស្រុក

ភូមិ​ចំនួន​២នៅ​បែកចាន ត្រូវ​ដកចេញពី​តំបន់លឿងហើយ

ភូមិស្វាយជ្រុំ និងភូមិអណ្តូង ស្ថិត​នៅ​ក្នុង​ឃុំបែកចាន ស្រុកអង្គស្នួល ត្រូវ​បាន​រដ្ឋបាល​ខេត្តកណ្តាល បញ្ចប់វិធានការកំណត់ជា «តំបន់លឿង» ហើយ ចាប់ពីថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០២១ តទៅ បន្ទាប់ពីបានអនុវត្តរយៈ ពេល១សប្តាហ៍រួចមក។

ទន្ទឹមនឹងការបញ្ចប់វិធានការរដ្ឋបាលនេះ រដ្ឋបាលខេត្តកណ្តាល​ក៏​បាន​ណែនាំដល់រដ្ឋបាលស្រុកអង្គស្នួល ត្រូវសម្របសម្រួលរៀបចំថែរក្សាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ​ និងសម្របសម្រួលលើកិច្ចការចាក់វ៉ាក់សាំងកូវីដ‑១៩ និងការផ្ដល់សេវាសុខាភិបាលទូទៅនិងអនុវត្តវិធានការរដ្ឋបាលដូចជាការយកសំណាក ការធ្វើចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ‑១៩។

ជាមួយគ្នានេះដែរ ត្រូវផ្សព្វផ្សាយណែនាំដល់អាជីវករលក់ដូរនៅតាមផ្សារឬកន្លែងលក់ដូរទាំងអស់ត្រូវរៀបចំដាក់ខ្សែសុវត្ថិភាពដើម្បីរក្សាគម្លាតសុវត្ថិភាពបុគ្គលនិងរៀបចំអាកុល ជែលសម្រាប់អតិថិជនលាងដៃគ្រប់គ្នាៗនិងអនុវត្តតាមហ៊ានការពារផ្សេងនិងកំណត់គោលការណ៍ចាំបាច់ផ្សេងទៀតដើម្បីធានាប្រសិទ្ធភាពការងារទប់ស្កាត់និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ‑១៩៕

Advertisement
Advertisement