Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនដែលបានប្រើ​កាំបិតប៉័ងតោ​កាប់យុវជន​ម្នាក់​នៅ​សង្កាត់ចាក់អង្រែលើ រួច​ដណ្តើម​យកសង្សា​ទៅបាត់នោះ ឥឡូវត្រូវ​សមត្ថកិច្ច​ចាប់បានហើយ

ស្នងការនគរបាលរាជធានីភ្នំពេញ បាន​ឲ្យដឹងនៅថ្ងៃនេះ​ថា ជនសង្ស័យ​ ដែលបានប្រេីកាំបិតកាប់បុ័ងតោ​ កាប់ជនរងគ្រោះម្នាក់បណ្តាលឲ្យស្លាប់កាលពីថ្ងៃទី០១ មិថុនា ឆ្នាំ២០២១ នៅសង្កាត់ចាក់អង្រែលេីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហេីយ​។

ជនសង្ស័យរូបនេះមានឈ្មោះ សុខ ហៃ ភេទប្រុស​ អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវ និងឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វេីការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

Advertisement
Advertisement