Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាមានកណ្តុរចំនួន៥៧ក្បាល សំរាប់បម្រើប្រតិ្តបត្តិការបោសសំអាតមីន

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ បច្ចុប្បន្ន​កម្ពុជាមានកណ្តុរចំនួន៥៧ក្បាលសំរាប់បម្រើប្រតិ្តបត្តិការបោសសំអាតមីន ក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល​ ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល​ និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល ។

ជាមួយ​គ្នា​នេះ​ដែរ​ កណ្តុរMagawa ដែលទទួលពានជេីងឯកនៅប្រទេសអង់គ្លេសនោះ ក៏​បានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុនិងសុខភាព​ ហេីយMagawaរក្សាទុកឱ្យសំរាកនៅទីតាំងសុីម៉ាក់ខេត្តសៀមរាប។

ដោយឡែកសុនខដែលបានបញ្ជូនពីអង្គភាពសុីម៉ាក់ទៅបំរេីការនៅប្រទេសស៊ូដង់​ខាងត្បូង​ ប្រទេសអង់ហ្គោឡា​ និងប្រទេស​តួរគី​នោះបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសេីរ​ ហេីយខាងអង្គការAPOPO បានស្នេីសុំទិញសុនខមួយចំនួនបន្ថែមទៀតពីសុីម៉ាក់ដេីម្បីយកទៅប្រតិបតិ្តការនៅប្រទេសមួយចំនួនផេ្សងទៀត៕

Advertisement
Advertisement