Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​ចង់​ឲ្យ​អាជ្ញាធរ​ដក​ផ្លាកផ្សាយពាណិជ្ជកម្មស្រាបៀរចេញដូចខេត្តកំពង់ស្ពឺ តែ​អាជ្ញាធរ​ថា ផ្លាកទាំងនោះមានច្បាប់ និង​មិនត្រូវ​បានហាមឃាត់ទេ

ផ្លាកផ្សាយពាណិជ្ជកម្មស្រាបៀដែលត្រូវបានដាក់តាមដងផ្លូវក្នុងក្រុងសៀមរាប

(សៀមរាប) – ក្រោយ​ពី​ឃើញ​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ បាន​អនុវត្ត​ការ​ដក​ផ្លាក​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ និងគ្រឿងស្រវឹង ចេញពី​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​របស់ខ្លួន ព្រោះតែ​ខេត្ត​នេះ ជា​ខេត្ត​កំណើត​របស់សម្តេច​សង្ឃ ជួន ណាត ជា​អ្នក​ប្រាជ្ញរបស់ខ្មែរនោះ ងាក​មក​មើល​ពលរដ្ឋ​រស់នៅ​ក្នុងខេត្ត​សៀមរាប ដែលជា​ខេត្ត​សំបូរ​ដោយប្រាសាទ​បុរាណខ្មែរ​វិញ ពួក​គាត់ ក៏​ចង់​ឲ្យ​អាជ្ញាធរ​ធ្វើដូចគ្នា​នេះ​ដែរ ប៉ុន្តែអាជ្ញាធរ​ថា ផ្លាក​ផ្សាយ​ពាណិជ្ជកម្មទាំងនោះ​មាន​ច្បាប់ ហើយ​ក៏​គ្មាន​ការ​ហាមឃាត់​ដែរ។

ផ្លាកផ្សាយពាណិជ្ជកម្មស្រាបៀដែលត្រូវបានដាក់តាមដងផ្លូវក្នុងក្រុងសៀមរាប

ប្រជាពលរដ្ឋ​រស់​នៅ​ក្នុងក្រុង​សៀមរាប​បាន​លើក​ឡើងថា គ្រាន់តែ​ចូល​មក​ដល់​មាត់ច្រក​ក្រុងសៀមរាបភ្លាម ទេសចរ​នឹង​ឃើញផ្លាកផ្សាយពាណិជ្ជកម្មស្រាបៀ​យ៉ាង​ច្រើន​ស្កេកស្កះ នៅតាមដងផ្លូវ និង​ទ្រូងផ្លូវ​តែម្តង ខណៈ​ដែល​ក្រុង​សៀមរាប​ត្រូវ​បានចាត់ទុកថា គឺជា​ទីក្រុង​បុរាណសំបូរ​ទៅ​ដោយ​ប្រាងប្រាសាទ និង​បង្ហាញ​អំពីវប្បធម៌ដ៏ផូផង់របស់ខ្មែរ​នោះ។

ជាមួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ខ្លះ​ទៀត ក៏​បានបង្ហាញ​អំពីចម្ងល់របស់ខ្លួនដែរថា ក្នុង​ដំណាក់កាលដែលប្រទេស​កម្ពុជា​កំពុងជួប​នូវ​វិបត្តិ​នៃការ​រាតត្បាតជំងឺកូវីដ១៩ ដោយ​ក្នុងនោះដែរអាជ្ញាធរ​ខេត្ត​សៀមរាប ក៏​បាន​ធ្វើ​ការ​ហាម​ប្រាមមិន​ឲ្យ​មាន​ការ​ជួបជុំ​ផឹកស៊ី ប៉ុន្តែ​ផ្លាកផ្សាយ​ពាណិជ្ជកម្មស្រាបៀ បែរជា​គេឃើញ​លើកនៅ​តាមដ​ងផ្លូវ​ ក្នុង​រដូវកូវីដ​នេះ ដែលហាក់ជួយ​ជំរុញ​ឲ្យ​មាន​ការជួបជុំផឹកស៊ីយ៉ាងដូច្នោះដែរ។

យ៉ាងណាក៏ដោយ ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋទាំងនេះ លោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាប បានថ្លែងថា ផ្ទាំងស្រាបៀរដែល​គេ​លើក​នៅ​តាមដងផ្លូវទាំងនោះ គឺគេគេមានច្បាប់ ហើយ​ម្យ៉ាង​ការផ្សព្វផ្សាយស្រាបៀរ មិនត្រូវបានហាមឃាត់នោះឡើយ។ តែការជួបជុំផឹកស៊ី ពិតជាត្រូវហាមឃាត់ ដូច្នេះការផ្សព្វផ្សាយស្រាបៀរ គឺមិនពាក់ពន្ធ័នឹងការផឹកស្រាបៀរនោះឡើយ៕

Advertisement
Advertisement