Connect with us

Hi, what are you looking for?

ក្នុងស្រុក

សេចក្តីណែនាំថ្មី ប្រជាពលរដ្ឋ​ដែលរស់នៅក្នុងរាជធានីភ្នំពេញ និង​អ្នកដំណើរឆ្លងកាត់ ត្រូវ​មាន​កាតព្វកិច្ចពាក់ម៉ាស់ និង​រក្សា​គកម្លាត​សុវត្ថិភាព

ដោយសង្កេតឃើញថា រយៈ​ពេលចុងក្រោយនេះ បន្ទាប់ពីវិធានការ​ត្រូវ​បានបន្ធូរបន្ថយ មានប្រជាពលរដ្ឋហាក់ធ្វេសប្រហែស​ភ្លេច​ការពារ​ខ្លួន និង​មិន​បាន​យក​ចិត្ត​ទុកដាក់ចំពោះវិធានការ​ការពារជំងឺកូវីដ១៩ ដែលជា​ហានិភ័យអាច​បណ្តាល​ឲ្យ​មាន​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរក្នុង​សហគមន៍ និង​អាច​នាំ​ឲ្យ​ភូមិ​សាស្រ្ត​មួយ​ចំនួន​ត្រូវ​ប្រែក្លាយទៅ​ជា «តំបន់លឿង» «តំបន់លឿងទុំ» និង​ «តំបន់ក្រហម» ជាថ្មីម្តងទៀតនោះ នៅល្ងាចមិញនេះ រដ្ឋបា​លរាជធានីភ្នំពេញបានចេញសេចក្តីណែនាំបន្ថែមទៀត ដោយ​កំណត់​ឲ្យ​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​ដែលកំពុងស្នាក់នៅ បំពេញ​ការងារ ប្រកប​អាជីវកម្ម និង​ធ្វើដំណើរ​ឆ្លង​កាត់​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កាតព្វ​កិច្ច​ពាក់ម៉ាស់ និង​កាតព្វ​កិច្ច​រក្សា​គម្លាត​សុវត្ថិភាព។

សូមអានសេចក្តីណែនាំបន្ថែម៖

Advertisement
Advertisement