Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្មករធ្វើផ្លូវជាង៧០នាក់ផ្ទុះការតវ៉ារឿងអ្នកម៉ៅការពន្យារពេលបើកប្រាក់ខែ

(សៀមរាប) – ក្រុមកម្មករធ្វើផ្លូវប្រមាណ៧០នាក់ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ម្សិលមិញ បានលើកគ្នាមក​ធ្វើ​ការតវ៉ានៅខាងមុខ​ផ្ទះស្នាក់​របស់​អ្នក​ម៉ៅការម្នាក់​ស្ថិត​នៅ​ភូមិ​គោកចក សង្កាត់គោកចក ក្រុងសៀមរាប ក្រោយ​អ្នកម៉ៅការរូបនោះ​ពន្យារពេលបើកប្រាក់ខែពួកគេ។

ប៉ុន្តែក្នុងពេលផ្ទុះការតវ៉ាខ្លាំង សមត្ថកិច្ចក៏បាននាំអ្នកម៉ៅការផ្លូវនោះទៅកាន់សាលាសង្កាត់ដើម្បីបញ្ជៀសការផ្ទុះហឹង្សា។

ក្រុមកម្មករបានរៀបរាប់ថា ពួកគាត់ទាំងជាង៧០នាក់ជាកម្មករធ្វើផ្លូវបេតុង១ខ្សែក្នុងគំរោង(៣៨)ខ្សែក្នុងសង្កាត់គោកចក ឈ្មោះថាផ្លូវលេខ០៧ ដែលគេនិយមហៅថា ផ្លូវពេទ្យ (រ៉ាក់)។ ពួកគាត់អ្នកខ្លះអត់ទាន់បើកប្រាក់តាំងខែមីនាមក ឯខ្លះទៀតតាំងខែមេមក។ ហើយនៅរសៀលថ្ងៃទី១១ខែមថុនា អ្នកម៉ៅការសន្យាលើកចុងក្រោយថា បើកប្រាក់ខែឲ្យ​ ព្រោះធ្លាប់សន្យាច្រើនដងហើយ។ លុះពេលមកបើក បែរជាមេកានោះឆ្លើយថា អត់ទាន់មានលុយ ទើបពួកគាត់តវ៉ាបែបនេះ។

ក្រោយ​ការសម្របសម្រួល លោក ទិត ឌីរ៉ា ចៅសង្កាត់គោកចក អ្នកម៉ៅការធ្វើផ្លូវ​បានដាក់កិច្ចសន្យាថា រសៀលថ្ងៃទី១២ ខែមិថុនា ខ្លួននឹង​បើកប្រាក់ខែឲ្យ​កម្មករទាំងនោះ ហើយបើ​មិន​បើក​ឲ្យ​ទេ អាជ្ញាធរ​នឹង​បន្តនិតិវិធទៅតាមទិដ្ឋភាពជាក់ស្តែង។

បើ​តាមការអះអាង អ្នកម៉ៅការនោះថា ខ្លួនមិនមានប្រាក់បើកឲ្យ​កម្មករ​ ព្រោះតែខ្លួន​ម៉ៅការខាត តែយ៉ាងណានោះ គេរង់ចាំមើលថា តើ​នៅ​រសៀលថ្ងៃទី១២ ខែមិថុនា នេះ លទ្ធផលទៅជាយ៉ាងណាបន្ត​ទៀត៕

Advertisement
Advertisement