Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្តកោះកុង នឹង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋ​នៅក្រុង​ខេមរភូមិន្ទ និង​ស្រុកស្រែអំបិល ចាប់ពីថ្ងៃទី២០ មិថុនា តទៅ

រដ្ឋបាល​ខេត្ត​កោះកុង នៅថ្ងៃនេះ បាន​ជូនដំណឹងថា មន្ទីរសុខាភិបាលខេត្ត​នឹង​បើក​យុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ​១៩ ជូនចំពោះពលរដ្ឋ​ដែលមានអាយុចាប់ពី១៨ឆ្នាំទៅ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ក្រុងខេមរភូមិន្ទ និង​ស្រុកស្រែអំបិល។

សម្រាប់ក្រុងខេមរភូមិន្ទ ទីតាំងចាក់វ៉ាក់សាំងមានចំនួន២ទីតាំង ១.សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និង ២.មជ្ឈមណ្ឌល ស៊ូន នឹង ។

ចំពោះស្រុកស្រែអំបិល អាជ្ញាធរបានកំណត់យកទីតាំងចំនួន៣ទីតាំង ១.សាលាបឋមសិក្សាស្រែអំបិល ២.សាលាបឋមសិក្សាជីខលើ និង ៣.សាលាបឋមសិក្សាបឹងព្រាវ ៕

Advertisement
Advertisement