Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួង​ពាណិជ្ជកម្ម​នឹង​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ទប់ស្កាត់​ការ​តម្លើង​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ

(ភ្នំពេញ)៖ លោក ប៉ាន់ សូ​រស័​ក្ត រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យដឹង​ថា ក្រសួង​នឹង​ចាត់​មន្ត្រី​ជំនាញ​ចូលរួម​សហការ​ជាមួយ​ស្ថាប័ន​មានសមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចុះ​ស្រាវជ្រាវ ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព និង​ថ្លៃ​ទំនិញ ព្រមទាំង​អនុវត្ត​វិធានការ​តាមផ្លូវ​ច្បាប់​ក្នុងករណី​រក​ឃើញ​ជនខិលខូច ដែល​ឆ្លៀតឱកាស​លក់ទំនិញ​ឡើងថ្លៃ កេង​ចំណេញ​ហួសហេតុ។

ការប្រកាស​ពី​ចំណាត់ការ​របស់ក្រ​សួង​ពាណិជ្ជកម្ម​នេះ ធ្វើឡើង​ស្រប​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ នៅក្នុង​សន្និសីទ​សារព័ត៌មាន បាន​បញ្ជា​ដល់​ស្ថាប័ន​មានសមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ចុះ​ស្រាវជ្រាវ ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព និង​ថ្លៃ​ទំនិញ​ដូចជា៖ ម៉ាស់​ការពារ​មុខ ទឹក​អាកុល​លាងដៃ អ្នក​ប្រកាស​ថា មាន​ថ្នាំ និង​ឧបករណ៍​អាច​ព្យាបាល ឬការពារ​ជំងឺ​កូ​វីដ១៩ និង​មុខ​ទំ​និញ​ផ្សេង​ៗទៀត ព្រមទាំង​ចុះ​ស្រាវជ្រាវ​រក​អ្នក​បំផុស​ថា មានការ​បិទ​ផ្សារ​ដែល​នាំឲ្យ​ទំនិញ​ឡើងថ្លៃ និង​បង្ក​ភាព​ចលាចល​ដល់​ប្រជាពលរដ្ឋ ខណៈ​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ចាត់វិធានការ​នានា ដើម្បី​ឆ្លើយតប​ការ​ប្រឆាំង​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩​៕

Advertisement
Advertisement