Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចុងខែនេះ និង​ដើម​ខែក្រោយ កម្ពុជា​នឹង​រងឥទ្ធិពលចំនួន២ ក្រសួងប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅព្រឹក​ថ្ងៃនេះ​បាន​បញ្ជាក់ថា ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា កម្ពុជា​នឹង​រង​ឥទ្ធិពល​ពីខ្យល់​មូសុងនិរតីខ្សោយ ហើយពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកក្កដា កម្ពុជា​នឹង​រងនូវ​ឥទ្ធិពល​ពីខ្យល់មូសុងនិរតីមធ្យម ព្រមទាំងជ្រលង​សម្ពាធទាបពីចិន។

ស្ថានភាពបែបនេះ នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល នៅថ្ងៃទី៣០ មិថុនា ដល់ថ្ងៃទី៣ ខែកក្កដា អាច​មាន​ភ្លៀងធ្លាក់ខ្សោយ​ដោយ​អន្លើ ហើយ​នៅថ្ងៃទី៤-៦ ខែកក្កដា នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពីតិចទៅបង្គួរ ទន្ទឹមនោះ ក៏​មាន​ផ្នែក​ខ្លះ​មាន​ភ្លៀងធ្លាក់ច្រើន​ផងដែរ។

សម្រាប់​បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន នឹង​អាច​មាន​ភ្លៀងធ្លាក់​ដោយ​អន្លើរ ក្នុង​កម្រិតពីខ្សោយ​ទៅមធ្យម ហើយ​សម្រាប់​តំបន់​មាត់សមុទ្រវិញ នឹង​អាច​មាន​ភ្លៀងធ្លាក់​ក្នុង​កម្រិតពីខ្សោយ ទៅមធ្យមដូចគ្នា។

ជាមួយ​គ្នា​នេះ ក្រសួង​ស្នើ​ដល់​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​​ភ្លៀងផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់ ដែលអាច​កើត​មាន ជាពិសេស​នៅ​តំបន់​វាល​ទំនាប​កណ្តាល ចាប់ពីថ្ងៃទី៤-៦ ខែកក្កដា៕

Advertisement
Advertisement