Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរ​ខេត្តព្រះសីហនុ អំពាវនាវ​ដល់ពលរដ្ឋ រួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ១៩

រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកមិញនេះ បានធ្វើ​ការ​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ មានអាយុចាប់ពី១៨ឆ្នាំឡេីង សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ឱ្យបានគ្រប់ៗគ្នា​ ដោយ​ថា ពេលវេលាសល់មិនយូរទៀតទេ។

ពលរដ្ឋ​ដែលរស់​នៅ​ក្រុង​ព្រះសីហនុ អាច​អញ្ជើញ​ទៅ​ចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ នៅ​៤ទីតាំង ៖

១/ ទីតាំងសាលារៀនឃ្លាំងលើ ( 066 300 678 )

២/ ទីតាំងសាលារៀនសម្តេចឳ ( 016 498 558 )

៣/ ទីតាំងសាលារៀនហ៊ុន សែន កម្មករ ( 016 863 227 )

៤/ ទីតាំងសាលារៀនហ៊ុន សែន មិត្តភាព ( 097 483 3333 )

* អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩

១/ បង្ការជម្ងឺកូវីដ-១៩

២/ បង្កើតអង់ទីគ័រក្នុងខ្លួន ករណីឆ្លងជម្ងឺកូវីដ-១៩ អ្នកជម្ងឺមិនធ្លាក់ក្នុងស្ថានភាពឈឺធ្ងន់ធ្ងរ។

* សូមបញ្ជាក់ជូនបន្ថែម៖​ ការចែកប័ណ្ណចាក់វ៉ាក់សាំង និងការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ គឺមិនត្រូវបានគិតថ្លៃទេ៕

Advertisement
Advertisement