Connect with us

Hi, what are you looking for?

ក្នុងស្រុក

កូវីដ-១៩ ឆក់យកជីវិតមនុស្ស២នាក់ នៅស្រុកស្រែអំបិល និង ស្រុកមណ្ឌលសីមា

(កោះកុង) – មនុស្ស២នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៨ និងថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២១នេះ ដោយម្នាក់រស់ស្រុកមណ្ឌលសីមា និងម្នាក់ទៀតរស់នៅស្រុកស្រែអំបិល ។

រដ្ឋបាលខេត្តកោះកុង បានឲ្យ​ដឹងថា យុវជនឈ្មោះ លី ហួរ អាយុ២៣ឆ្នាំ រស់នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានស្លាប់នៅវេលាម៉ោង១៧.២០នាទី នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោយចូលសំរាកព្យាបាលបានរយះពេល១សប្តាហ៍ ដោយសារស្ថានភាពជំងឺហត់ដង្ហក់ខ្លាំង មានជំងឺក្រិនថ្លើម និងខ្សោយក្រលៀនរ៉ាំរ៉ៃ ។

ដោយឡែកម្នាក់ទៀតមានឈ្មោះ គាំ ច្រឹង ភេទស្រី អាយុ៧៦ឆ្នាំ រស់នៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បានចូលសំរាកនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល នៅថ្ងៃទី២៦ ខែមិថុនា ហើយបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ ដែលបង្ករឡើងដោយវីរុសកូវីដ-១៩ ។

សូមបញ្ជាក់ថា មកទល់និងម៉ោងនេះខេត្តកោះកុង មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៥នាក់ហើយ ៕

Advertisement
Advertisement